សម្ដេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនស្មាត ពិចារណាដាក់អ៉ីនធើណេត តាមសាលារៀន និងមន្ទីរពេទ្យ

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើក្រុមហ៊ុនស្មាត (Smart Axiata) ពិចារណាដាក់អ៉ីនធើណេតនៅតាមសាលារៀន និងមន្ទីរពេទ្យរបស់រដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលដល់គ្រូបង្រៀន និងសិស្ស ក៏ដូចជាគ្រូពេទ្យសិក្សាស្រាវជ្រាវស្រូបយកចំណេះវិជ្ជា និងស្វែងយល់ពីបញ្ហាសង្គម។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យលោក តាន់ស្រ៊ី ចាម៉ាលូឌីន អ៉ីប្រាហ៉ីម (TanSri Jamaludin Ibrahim) នាយកចាត់ចែងទូទៅ និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad និងជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន Smart ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។ ក្រុមហ៊ុនស្មាត ជាក្រុមហ៊ុនដ៏ធំមួយដែលកំពុងដំណើរការរកស៊ីនៅក្នុងប្រទេសកម្ពុជា ដោយបានបោះទុនវិនិយោគនៅកម្ពុជាប្រមាណ ១,៤០០លានដុល្លារ។ ក្រុមហ៊ុនកំពុង មានគម្រោងបង្កើតវិនិយោគថែមទៀត ដោយវិនិយោគទៅលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធហ្វាយជី (5G) ផងដែរ។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះ លោក … Continue reading សម្ដេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនស្មាត ពិចារណាដាក់អ៉ីនធើណេត តាមសាលារៀន និងមន្ទីរពេទ្យ